លោក ខឹម វាសនា ប្រតិកម្មនឹងអ្នកនយោបាយទាំងឡាយដែលមិនខ្វល់នឹងរឿងបោកប្រាស់

ការបោកប្រាស់មួយកំពុងធ្វើយ៉ាងបើកចំហរចំពោះពលរដ្ឋខ្មែរល្ងង់ខ្លៅទាំងឡាយនៅក្នុងវត្ដមួយក្នុងខេត្ដកណ្ដាល ដែលជនបោកប្រាស់នោះមានឈ្មោះថា ធាន វុទ្ធី។ជននេះបានបោកប្រាស់
ប្រជាពលរដ្ឋខ្មែរក្រោមរូបភាពនៃការសំដែងខ្លួនជាតួរអង្គព្រះសិអារ្យមេត្រ័យ នៅក្នុងលោកិយ៍នេះ។ដើម្បីបង្ហាញថាខ្លួនជាជនមានរឹទ្ធិីបារមី ជននេះបានអោយគេកសាងបាល័ង្គសំរាប់អោយខ្លួន ដើម្បី
ខ្លួនបានអង្គុយអោយដូចជាព្រះមានបារមី។ 

វាហួសហេតុពេកដែលអ្នកនយោបាយជាច្រើន ចង់កសាងសង្គមអោយស្អាតស្អំតែបែរជាមិនដែល
លឺនិយាយអំពីអំពើអាក្រក់ ឬជនឆបោកដែលកំពុងតែមានសកម្មភាពក្នុងសង្គមខ្មែរបែបនេះទៅ
វីញ។ តើហេតុអ្វីបានជាអ្នកនយោបាយជាច្រើនដែលខ្លួនចេញធ្វើនយោបាយប្រកាសថាចង់កសាង
សង្គមស្អាតស្អំ តែបែរជាមិនមាននរណាម្នាក់ចេញមុខប្រឆាំងនឹងជនបោកប្រាស់បែបនេះទៅវិញ?

វាអត់អ្វីចំលែកនោះទេ បើប្រជាពលរដ្ឋខ្មែរចេះធ្វើការពិចារណាវែកញែកចំពោះអ្នកនយោបាយទាំ
អស់នោះអោយបានច្បាស់លាស់នោះ។ សំរាប់ខ្ញុំជាពលរដ្ឋម្នាក់ដែលបានតាមដានរាល់គ្រប់អ្នក
នយោបាយនៅស្រុកខ្មែរនោះ ខ្ញុំអាចសំគាល់បានថា អ្នកនយោបាយទាំងឡាយទាំងបក្សប្រឆាំង
និងបក្សកាន់អំនាចដែលពួកគេសុទ្ធតែប្រកាសថា ដើម្បីសង្គមស្អាតស្អំ តែបែរជាមិនហ៊ានចេញមុខ
ប្រឆាំនឹងការបោកប្រាស់បែបនេះនោះ គឺដោយសារតែពួកអ្នកនយោបាយទាំងឡាយនោះក៏ជាជន
បោកប្រាស់ ដែលកំពុងតែបោកប្រាស់និងបន្លំបន្លប់ប្រជាពលរដ្ឋខ្មែរនេះផងដែរ។ 

វាគួរអោយខ្មាស់គេណាស់ ដែលខ្លួនឯងមិនស្អាតផង តែហ៊ានថាគេអាក្រក់នោះ។ អ្នកនយោបាយ
ស្រុកខ្មែរទាំងអស់នោះពួកគេសុទ្ធតែបានដឹងអំពីខ្លួនពួកគេយ៉ាងមេច។

តែអ្វីដែលគួរអោយសង្វែកនោះគឺជនរងគ្រោះទាំងឡាយពីការបោកប្រាស់ទាំងក្រោមរូបភាព
សាសនា នយោបាយនិងអង្គការសង្គមស៊ីសុទ្ធតែជាជនរងគ្រោះដ៏គួរអោយខ្លាចជាទីបំផុតសំរាប់
ពួកយើងដែលកំពុងតែធ្វើការងារដើម្បីពួកគេ ប្រឆាំងនឹងការបោកប្រាស់ទាំងឡាយនាពេលនេះ។

ពិភពលោកនេះមិនមែនត្រូវបានបំផ្លាញដោយមនុស្សអាក្រក់នោះទេត្រូវបានបំផ្លាញដោយមនុស្សល្អទាំងឡាយឈរអោបដៃមើលអំពីអាក្រក់។ នេះជាគតិរបស់អ្នកប្រាជ្ញពិភពលោកម្នាក់។
ពិតណាស់សង្គមខ្មែរនាពេលនេះក៏ដោយគ្នា វានឹងមិនរលាយដោយសារតែមនុស្សអាក្រក់នោះ
ឡើយ តែវានឹងរលាយដោយសារតែមនុស្សល្អទាំងឡាយសំងំសុខរស់យករួចតែខ្លួនរបស់ពួក
គេម្នាក់ៗនេះហើយ។


No comments:

Post a Comment